វីឡាទោលមួយប្រភេទនេះមានឈ្មោះថា ដឺ ព្លីស S (The Bliss Villa S) ដែលសាងសង់ឡើង លើផ្ទៃដីទំហំ ១០ម គុណនឹង ២២ម ផ្ទះមានកំពស់២ជាន់ មាន៣បន្ទប់គេង ៣បន្ទប់ទឹក កន្លែងទទួលភ្ញៀវដ៏ទាក់ទាញ ចង្ក្រានបាយដ៍ស្រស់ស្អាត មានចំណីផ្លូវ១.៥ម បរិវេណមុនផ្ទះសល់៧.៥ម ចំហៀងផ្ទះសល់១មសងខាង និងខាងក្រោយផ្ទះសល់ទីធ្លា៥ម។ វីឡាម៉ូតថ្មីនេះ ពិតជាសក្ដិសមនឹងការរស់នៅបែបឯកជន ពិសេសសម្រាប់លោកអ្នកដែលចង់មានផ្ទះសម្រាប់លម្ហែ ឬអ្នកដែលមាន ដៃគូជាជនបរទេស ព្រោះតែការរចនាឡើងដាច់ដោយឡែក ទីធ្លាធំទូលាយផ្សាភ្ជាប់ទៅ សួនបៃតងជុំវិញបរិវេណផ្ទះ។